កីឡា
កីឡាករឈ្នះមេដាយប្រាក់ កីឡាប៊ូបស្លេតអូឡាំពិក លោក Won Yun-jong ក្លាយជាសមាជិក គណៈកម្មការអត្តពលិក IOC
កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា កីឡាករឈ្នះមេដាយប្រាក់កីឡាប៊ូបស្លេតអូឡាំពិកឆ្នាំ ២០១៨ លោក Won Yun-jong ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការ អត្តពលិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីថ្ងៃព្រហស្បតិ៍ ដោយក្លាយជាជនជាតិកូរ៉េទី៣ និងជាអត្តពលិកអូឡាំពិក រដូវរងាដំបូងគេ បានចូលរួមជាមួយស្ថាប័នតំណាងឲ្យអត្តពលិកដទៃទៀត។ IOC បានប្រកាសលទ្ធផលបោះឆ្នោត សម្រាប់គណៈកម្មការអត្តពលិកកាលពីថ្ងៃព្រហស្បតិ៍ ហើយ...