ព័ត៌មានអន្តរជាតិ
ប្រទេសថៃ ចាប់ខ្លួនអ្នកទេសចរបារាំង៧ នាក់ពីបទលេងបាញ់ទឹកសង្ក្រានដែលបង្កការរំខាន
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅលើកោះភូកេតដ៏ពេញនិយមរបស់ប្រទេសថៃបានឃុំខ្លួនអ្នកទេសចរបារាំង ៧ នាក់ពីបទចោទប្រកាន់ថា បានចូលរួមការលេងបាញ់ទឹកដោយបង្កការរំខានក្នុងសង្ក្រាន ដែលជាពិធីបុណ្យបាញ់ទឹកដ៏ធំបំផុតរបស់ពិភពលោក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១២ ខែមេសា នៅពេលប៉ូលីសបានទទួលរបាយការណ៍អំពីក្រុមអ្នកទេសចរមួយក្រុមបានប្រមូលផ្តុំគ្នានៅលើផ្លូវ Prachanukhro ក្នុង Patong ដោយរារាំងចរាចរណ៍ ខណៈពេលកំពុងលេងទឹក និងរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ កាសែត South...