បច្ចេកវិទ្យា
ទូរសព្ទ iPhone បត់បានរបស់ Apple ត្រៀមចេញលក់នៅខែកញ្ញា ទោះបីជាមានការព្រួយបារម្ភអំពីការពន្យារពេលក៏ដោយ
អាមេរិក៖នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg បាននិយាយថា ទូរសព្ទ iPhone បត់បានដំបូងរបស់ក្រុមហ៊ុន Apple នៅតែស្ថិតក្នុងដំណើរការសម្រាប់ការចេញលក់នៅខែកញ្ញា រួមជាមួយនឹងម៉ូដែលលំដាប់កំពូលបន្ទាប់របស់ខ្លួន ទោះបីជាមានរបាយការណ៍ពីមុនអំពីការពន្យារពេលទាក់ទង នឹងបញ្ហាប្រឈមផ្នែកវិស្វកម្មក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ប្រភពស្គាល់ពីបញ្ហានេះបានប្រាប់ Bloomberg ថា ឧបករណ៍នេះត្រូវបានគេគ្រោងនឹងចេញលក់ជាមួយ iPhone 18 Pro...