The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករអ្នកចាំទី Andre Onana ត្រូវបានគេជឿជាក់ថា កំពុងដាក់បំណងចង់វិលត្រឡប់មក ក្លឹបបិសាចក្រហម Man UTD វិញនៅពេលខាងមុខនេះ។
យ៉ាងណាក្តីប្រធានក្លឹបបាន ចេញមកធ្វើការឆ្លើយតប និងបង្ហាញអំពីផែនការរបស់ក្លឹប ក្នុងការធ្វើការជាមួយ នឹងកីឡាករអ្នកចាំទីរូបនេះទោះបីជាកីឡាករហាក់ មានការវិវត្តទំរង់ លេងបន្តិចឡើងវិញបន្តិចមែន។
បច្ចុប្បន្ន Onana មានវ័យ៣០ឆ្នាំទៅហើយកំពុងលេង ឲ្យក្លឹបនៅតួគីជាមួយនឹងប្រាក់កម្រៃ ផ្ទាល់ខ្ឡួន១២ម៉ឺនផោនក្នុ ងមួយសប្តាហ៍។
សម្រាប់ក្លឹប Man UTD ប្រសិនបើកីឡាករវិលត្រឡប់វិញ ពិតមែនក្លឹបបានបញ្ជាក់ហើយថា នឹងត្រឹមអង្គុយកៅអីជួរទី៣ ខណៈដែលអ្នកចាំទីដៃទី១នោះនឹងនៅតែបន្តឲ្យ Lammens ដដែល៕
ប្រែសម្រួល៖ស៊ុនលី
