កីឡា

Liverpool ខកចិត្តការប្រកួតជើងទី១ ចាញ់ក្រុមបារាំង PSG ដល់ទៅ២ទល់នឹង០

ការប្រកួតជើងទី១នៃក្របខណ្ឌ Champions League យប់មិញរវាងក្រុមខ្លាំងអង់គ្លេស Liverpool និងក្រុមអ្នកមានបារាំង PSG បានបញ្ចប់ទៅដោយមិននឹកស្មាន ។

ក្រុមបារាំង PSG បានយកឈ្នះក្រុម Liverpool ក្នុងលទ្ធផលមិនឲ្យតដៃរួច គឺ២ទល់នឹង០ដោយក្នងនោះ ១គ្រាប់រកបានដោយ Doue និង១គ្រាប់ទៀតដោយ Kvaratskhelia នាទីទី១១និង៦៥រៀងគ្នា។

PSG យប់មិញនេះគ្រប់គ្រងដល់ទៅ៧០ភាគរយ និងព្យាយាមស៊ុតបាន១៧ដង និងចំគោលដៅ៧ដងខណៈដែល Liverpool ស្ទើរគ្មានបាល់លេងឡើយ ដោយអាចគ្រប់គ្រងបាល់ បានត្រឹមតែ២៦ភាគរយ ហើយស៊ុតមិនចំគោលដៅឡើយ ក្នុងការប្រកួត៩០នាទីពេញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top