ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្រ៖ដើមឈើចំណាស់ ជាងគេនៅលើពិភពលោកគ្មាន ស្ថិតជាអមតៈទេ
Barcelona៖អ្នកជំនាញខាងជីវវិទូរុក្ខជាតិបាន សន្និដ្ឋាននៅក្នុងរបាយការណ៍ថ្មីមួយថា សម្រាប់ដើមឈើដែល មានវ័យចាស់ជាងគេនៅលើពិភពលោកមិនមាន ជីវិតអមតៈឡើយ ប៉ុន្តែមានវិធីដើម្បីកាត់ បន្ថយការរហែកនៃដើមនៅពេលមានភាពចាស់ រាប់ពាន់ឆ្នាំនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ដើមឈើចាស់ៗនៅលើផែនដីមានអាយុកាលជិត ៥,០០០ឆ្នាំហើយ ដូច្នេះបានលេចចេញនូវការសន្យាដ៏អស្ចារ្យថា សារពាង្គកាយមួយចំនួននៅ លើភពផែនដីនេះគឺស្ថិតស្ថេរ។ អ្នកជីវវិទូមានការងឿង ឆ្ងល់ជាយូរមកហើយថា តើសារពាង្គកាយបុរាណទាំងនេះឆ្លងកាត់ភាពចាស់ជរាយ៉ាងដូចម្តេច ដំណើរការនៃការចុះខ្សោយនៃរាង កាយនៅពេលពួកគេចាស់។ អ្នកវិទ្យាសាស្រ្តរុក្ខជាតិអះអាងថា ទោះបីជាសញ្ញានៃភាពចាស់នៅក្នុងដើមឈើ ដែលមានអាយុកាលវែងអាចស្ទើរតែមិនអាចទទួល...