បច្ចេកវិទ្យា
ក្រុមអ្នកស្រាវជ្រាវ សិង្ហបុរី នឹងប្រើប្រាស់បច្ចេកទេស សិប្បនិម្មិតដើម្បីទាញយក ប្រយោជន៍ព្យាបាល អ្នកជំងឺកូវីដ១៩
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងប្រទេសសឹង្ហបូរី នឹងទាញយកព័ត៌មានអំពីបច្ចេកវិទ្យាសិប្បនិម្មិត ហៅកាត់ (AI) ដើម្បីវាយតម្លៃថ្នាំដែលមាននៅក្នុងមូលដ្ឋានចំនួន១២ប្រភេទ ដើម្បីទទួលបានការរួមបញ្ចូលគ្នានៃថ្នាំដែលអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ១៩ ។ កាសែតក្នុងស្រុកបានរាយការណ៍ថា ការប្រើវិធីឌីជីថលអន្តរកម្ម ដើម្បីគណនាការបូករួមបញ្ចូលគ្នាដ៏មានប្រសិទ្ធិភាពបំផុតនៃថ្នាំរួមជាមួយកម្រិតរបស់ពួក គេពីលទ្ធភាពច្រើនជាង៥៣០.០០០នាក់ ។ ក្រុមអ្នកស្រាវជ្រាវនឹងធ្វើការវាយ តម្លៃសំណុំថ្នាំ១២ប្រភេទដែលអាចប្រើបានក្នុងមូលដ្ឋានរាប់ចាប់ពីថ្នាំប្រឆាំង នឹងមេរោគរហូតដល់ការព្យាបាលចំគោលដៅនិងភ្នាក់ងារដទៃទៀត។...