ព្រឹត្តិការណ៍
អ្នកបុរាណវិទ្យា រកឃើញ រោងចក្រផលិត ស្រាយុគសម័យ ដែកដំបូងនៅលីបង់ មានអាយុកាលតាំងពី សតវត្សទី ៧ មុនគ.ស
លីបង់៖អ្នកបុរាណវិទ្យាបានរកឃើញ រោងចក្រផលិតស្រាបុរាណដំបូងគេនៅប្រទេសលីបង់ គឺជាអាងម្នាងសិលាត្រូវបានប្រើសម្រាប់សង្កត់ផ្លែទំពាំងបាយជូរ ចេញជាស្រាដោយពួក Phoenicians ដើម្បីផ្សព្វផ្សាយ វប្បធម៌ផឹកនៅទូទាំងសមុទ្រមេឌីទែរ៉ាណេកាលពី២៦០០ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការជីកកការរបស់ក្រុមអ្នកបុរាណវិទ្យា នៅការតាំងទីលំនៅបុរាណនៃ Tell el-Burak ក្បែរក្រុង Sidonក៏រកឃើញរោងចក្រផលិតស្រាបុរាណបានថែរក្សាយ៉ាងល្អដែលសាងសង់ពីម្នាងសិលាដោយលាយកំបោរ និងសេរ៉ាមិចកែច្នៃ។ អ្នកផលិតស្រានឹងច្របាច់យកផ្លែទំពាំងបាយជូរនៅក្នុងអាង១០ ហ្វីតការ៉េដោយមានរាវចេញមកស្រោចទឹកពាក់កណ្តាលរង្វង់នៅខាងក្រោម សម្រាប់ការប្រមូល និងយកទៅលាយ។ ពួកគេដឹងរួចហើយថា សម័យរ៉ូម៉ាំងបុរាណបានកោតសរសើរដល់ពួក Phoenicians...