ព័ត៌មានអន្តរជាតិ

ផ្នូរបុរាណ មានអាយុកាល ២៥០០ឆ្នាំ ដ៏អស្ចារ្យរបស់គូស្វាមី ភរិយាចម្បាំងបុរាណ រកឃើញនៅស៊ីបេរី

ស៊ីបេរី ៖ អ្នកបុរាណវិទ្យា បាននិយយាថា ផ្នូរបុរាណរបស់គូស្វាម៉ី ភរិយាចម្បាំង សម័យ Scythian ជាមួយទារក និងអ្នកបម្រើវ័យចំណាស់ម្នាក់ ដែលបានស្លាប់ ដោយសារការឆ្លងជំងឺមួយ ប្រភេទកាលពី ២៥០០ ឆ្នាំ មុនត្រូវបានរកឃើញនៅប្រតេសស៊ីបេរី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកបុរាណវិទ្យាបានបន្តថា អ្នកទាំង២ត្រូវបានគេជឿថា បានស្លាប់ក្នុងអាយុ៣០ឆ្នាំ ហើយត្រូវបានគេបញ្ចុះជាមួយទារក និងស្ត្រីបម្រើចាស់ជរា។ ស្ត្រីចំណាស់នោះទំនងជាមានអាយុ៦០ ឆ្នាំនៅពេលនាងស្លាប់ ហើយត្រូវបានគេបញ្ចុះ នៅក្នុងទីតាំងដ៏ចង្អៀតមួយនៅក្រោម បាតជើងរបស់គូស្វាម៉ីភរិយា ។

ឆ្អឹងរបស់កុមារ ត្រូវបានខ្ចាត់ខ្ចាយពាសពេញផ្នូរ ដោយអ្នកបុរាណវិទ្យានិយាយថា ប្រហែលជាបានកើតឡើង នៅពេលសត្វកកេរស៊ីសាច់របស់សព។ ក្រុមអ្នកជំនាញរកឃើញនៅភាគខាងត្បូង ស៊ីបេរីនិយាយថា មនុស្សទាំង៤ នក់ប្រហែលជាស្លាប់ ក្នុងពេលដំណាលគ្នា នឹងការឆ្លងជំងឺដូចគ្នា ហើយអ្នកបម្រើនោះ ត្រូវបានគេបញ្ចុះនៅក្បែរពួកគេ ដើម្បីមើលថែរក្សាក្រុមគ្រួសារ នៅក្រោយជីវិត ។

គូស្វាមីភរិយាអ្នកចម្បាំង ដែលជាស្ត្រីជាពិសេសអាចជាភស្ដុតាង នៃអារ្យធម៌ Scythian ដែលបានបាត់បង់កាលរស់នៅក្នុងតំបន់ នៃប្រទេសរុស្ស៊ីសម័យទំនើបរហូតដល់ ២២០០ ឆ្នាំមុន។ អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីអ្នកប្រយុទ្ធនៅក្នុងផ្នូរ ត្រូវបានកប់ជាមួយនឹងអាវុធដូចគ្នា នឹងបុរសដែរដែលមិនធម្មតា ។

សម្រាប់កំណត់ត្រារស់រានមានជីវិត និងផ្នូរផ្សេងទៀតពីពេលវេលា និងទីតាំងតែមួយអ្នកចម្បាំង ស្រីត្រូវបានគេកប់ ជាមួយធ្នូ និងព្រួញអាវុធវែង។ ក្រុមអ្នកស្រាវជ្រាវបន្តថា អាវុធទាំងនេះ គឺសាកសមបំផុតសម្រាប់ការប្រយុទ្ធដោយដៃ និងការលាយឈាមហើយភាពខុសគ្នានេះ បង្ហាញពីវប្បធម៌ Scythian ។

លោកវេជ្ជបណ្ឌិត Oleg Mitko ប្រធានផ្នែកបុរាណវិទ្យា នៃសាកលវិទ្យាល័យ Novosibirsk បានមានប្រសាសន៍ថា យើងមានគ្រឿងសព្វាវុធគួរឲ្យចាប់អារម្មណ៍។ យើងបានរកឃើញអាវុធប្រយុទ្ធយ៉ាង ជិតស្និទ្ធនៅក្នុងផ្នូរស្រី្ត ដែលវាមិនមែនជារឿងធម្មតាទេ ។ ស្ត្រីមានពូថៅប្រយុទ្ធដូច្នេះនាង គឺជាផ្នែកមួយនៃក្រុមអ្នកចម្បាំង ៕ដោយ៖លី ភីលីព

Most Popular

To Top