សេដ្ឋកិច្ច
រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីគម្រោង សាងសង់ផ្លូវថ្មី ចំនួន៣ខ្សែ បន្ថែមទៀត នៅក្នុងខណ្ឌជ្រោយចង្វារ
ភ្នំពេញៈ ជាមួយនឹងភាពរីកចម្រើន នៃតំបន់ជ្រោយចង្វារ និងមានកំណើនប្រជាសាស្ត្រយ៉ាងច្រើន រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីផែនការ ក្នុងការសាងសង់ផ្លូវថ្មីចំនួន៣ខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីតំបន់គម្រោង ក្រុងរណបរបស់ក្រុមហ៊ុន OCIC ឆ្ពោះទៅកាន់តំបន់ក្រុងរណប របស់ក្រុមហ៊ុនលីយ៉ុងផាត ខណៈដែលពេលនេះមន្ត្រីជំនាញ កំពុងស្ថិតនៅក្នុងការសិក្សាលម្អិត ពីផលប៉ះពាល់នៃគម្រោង។ អភិបាលខណ្ឌជ្រោយចង្វារ លោកឃ្លាំង ហួត បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថា...