ព័ត៌មានអន្តរជាតិ
ការស្រាវជ្រាវថ្មី៖ មនុស្សវ័យក្មេងមានមេរោគ COVID-១៩ ហាក់ដូចជាបាត់បង់ក្លិន និងរសជាតិរបស់ពួកគេ ជាងអ្នកជំងឺវ័យចំណាស់
អៀរឡង់៖ អ្នកស្រាវជ្រាវអៀរឡង់ បានពិនិត្យលើអ្នកជំងឺ ដែលឆ្លងមេរោគCOVID-១៩ ចំនួន៤៦នាក់ ស្នើសុំឲ្យវាយតម្លៃ ពីការផ្លាស់ប្តូរក្លិនរបស់ពួកគេ ត្រូវបានគេស្គាល់ថា មនុស្សមានវ័យក្មេង បានបាត់បង់អារម្មណ៍ក្លិន ដោយមិនអាចហិតកិ្លនដឹង និងបាត់បង់រសជាតិអស់តែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវបានបន្តថា ប្រហែលជាពាក់កណ្តាល នៃអ្នកចូលរួមបានជួបប្រទះក្លិន និងភាពមិនចុះខ្សោយ ដែលជារោគសញ្ញា ដែលត្រូវបានគេស្គាល់នៃជំងឺឆ្លង។ ពួកគេបានរកឃើញថា មនុស្សវ័យចំណាស់...