ព័ត៌មានអន្តរជាតិ
អាមេរិក-ចិន អាចធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់ថ្មី ដែលជំរុញឲ្យប្រទេសនានា ជ្រើសរើសភាគីណាមួយ
សិង្ហបុរី៖ អ្នកវិភាគចិនមកពីក្រុមហ៊ុន Fitch Solutions បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសចិន មានគោលការណ៍ផ្ទុយគ្នា ហើយនឹងឈានទៅរក“ សង្គ្រាមត្រជាក់ថ្មី” នៅក្នុងទសវត្សខាងមុខ ដែលតម្រូវឲ្យប្រទេសនានា សម្រេចចិត្ដជ្រើសរើសភាគីណាមួយពិតប្រាកដ ។ តាមរយៈសង្គ្រាមត្រជាក់ថ្មី លោក Darren Tay បានលើកឡើងថា “ខ្ញុំចង់និយាយអំពីការតស៊ូខាងសេដ្ឋកិច្ច យោធា និងមនោគមន៍វិជ្ជាដែលអាចឈានទៅរកការធ្វើបដិវត្តផ្នែកធំៗ...