ព្រឹត្តិការណ៍
ត្រីបាឡែន១៨០ក្បាល ជាប់នៅឆ្នេរសមុទ្រ នៅអូស្ត្រាលី និងជិត១០០ក្បាល ទៀតបានស្លាប់
ត្រីបាឡែនជាង៩០ក្បាល បានស្លាប់ បន្ទាប់ពីបានមកជាប់នៅឆ្នេរសមុទ្រ ដាច់ស្រយ៉ាលមួយ នៅតំបន់ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី។ ដោយក្រុមអ្នកសង្គ្រោះ បានព្រមាននៅថ្ងៃអង្គារទី២២ ខែកញ្ញាថា ការសង្គ្រោះត្រីបាឡែន ចំនួន១៨០ក្បាលទៀត ដែលនៅជាប់ខ្លួននៅទីនោះនៅឡើយនោះ ជួបការលំបាកច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាត្រីបាឡែនធំៗជាច្រើនក្បាល បានជាប់នៅលើឆ្នេរសមុទ្រ នៃកំពង់ផែ Macquarie នៅរដ្ឋ Tasmania។ ក្រុមអ្នកជួយសង្គ្រោះបានឃើញដើរកាត់ទឹក ដើម្បីទៅដល់ត្រីបាឡែនទាំងនោះនៅពេលពួកគេបានព្យាយាម...