Event
ចាប់ផ្តើមទស្សនានូវអ្វី ដែលលោកអ្នកមើល មិនឃើញ និងមិនដែលធ្លាប់បានឃើញ ជាមួយនឹងកំពូល ទូរទស្សន៍ដ៏ឆ្លាតវៃបំផុត សាមសុង Crystal UHD ថ្មី!!
(ភ្នំពេញ) ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រោយពីបំពេញការងារប្រចាំថ្ងៃដ៏មមាញឹកយ៉ាងនឿយហត់លោកអ្នកប្រាកដជាត្រូវការសម្រាក និងលម្ហែអារម្មណ៍ជាក់ជាពុំខាន…! ពិតអត់?ឥឡូវនេះជាមួយនឹងទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មីមានសមត្ថភាពពិសេសអស្ចារ្យក្នុងការផ្លាស់ប្តូរគ្រប់រូបភាពទៅជាកម្រិត 4K និងមានពណ៌យ៉ាងស្រស់ស្អាតបំផុតកម្រិត 16bit 3D ទៀតនោះនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែក…ជក់ចិត្ត ស្លុងចិត្តតែម្តង! អ្វីដែលកាន់តែពិសេសទៀតនោះលោកអ្នកនឹងមិនចាំបាច់ចំណាយពេលវេលាច្រើន និងខ្ជះខ្ជាយថវិកាក្នុងការចេញទៅខាងក្រៅជួបជុំជាមួយនឹងក្រុមគ្រួសារ…មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ទៀតឡើយ! ទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ស៊េរីថ្មីនេះនឹងផ្តល់ឱ្យលោកអ្នកនូវពិភពកម្សាន្តយ៉ាងច្រើនសម្បូរបែបដូចជា៖ ទស្សនាខ្សែភាពយន្តជាមួយអេក្រង់ដ៏ធំភ្លឺច្បាស់ត្រជាក់ភ្នែក (មិនចាញ់រោងកុនប៉ុន្មានទេ), ច្រៀងខារ៉ាអូខេដោយស្វែងរកតាម You Tube តាមរយៈការបញ្ជាដោយសំឡេងយ៉ាងងាយស្រួលរហ័សទាន់ចិត្តអមដោយកម្រិតពណ៌ និងពន្លឺត្រូវបានបង្ហាញចេញមកយ៉ាងល្អឥតខ្ចោះស្ទើរតែមិនគួរឱ្យជឿនឹងភ្នែក…! ពិតជាលង់ស្រឡាញ់ដកចិត្តមិនបាន…! សូមបញ្ជាក់ថាទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យការទស្សនា និងការកម្សាន្តរបស់លោកអ្នកពោរពេញដោយភាពរំភើបភ្ញាក់ផ្អើលលើសពីការរំពឹងទុក! ខាងក្រោមនេះគឺជាចំណុចពិសេស និងមុខងារដ៏វៃឆ្លាតបំផុតនៃបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ស៊េរីថ្មីជំនាន់ចុងក្រោយទទួលបានភាពស្ញប់ស្ញែងគួរជាទីមោទនបំផុតជុំវិញពិភពលោក! • Intelligent Voice Assistants & Voice Command ការភ្ជាប់មកជំនួយការប្រើប្រាស់សំឡេងដើម្បីធ្វើការបញ្ជាលើកម្មវិធីទូរទស្សន៍ ស្វែករកនូវកម្មវិធីកម្សាន្តផ្សេងៗបានយ៉ាងងាយស្រួលជាមួយនឹងមុខងារ Bixby ។ Voice Command ជាការសហការដើម្បីបញ្ជាសំឡេងទៅលើទូរទស្សន៍តាមរយៈ Voice សំឡេងទៅដល់ 3 ជម្រើសដូចជា Airplay,...