ព័ត៌មានជាតិ
ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ៖ ស្មារតីសាមគ្គីភាព ក្នុងបុព្វហេតុរំដោះជាតិ
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ជាខួបលើកទី ៤៦ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះឱ្យចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត។ ថ្ងៃនេះកាលពី ៤៦ឆ្នាំមុន កងកម្លាំងស្នេហាជាតិកម្ពុជាបានប្រមូលផ្តុំគ្នាក្រោមទង់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» រួមជាមួយនឹងការគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម...