កីឡា
វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់គុណភាពមន្ត្រីបច្ចេកទេស
ភ្នំពេញ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោក ម៉ិល កាដូ ប្រធានស្តីទី សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវបានធ្វើឡើងស្របតាមផែនការរបស់សហព័ន្ធ ដើម្បីលើកកម្ពស់ដល់គុណភាពសមត្ថភាពមន្ត្រីបច្ចេកទេស បម្រើដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរនានា។ ប្រធានស្តីទីរូបនេះបន្ថែមថា វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។ បច្ចុប្បន្ន សកម្មភាពប្រភេទកីឡាប្រដាល់គុនខ្មែរកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់...