កីឡា

សហព័ន្ធកីឡាហាប់គីដូកម្ពុជា ត្រៀមចូលរួម“Asian Hapkido Championship & Asian Youth Hapkido Championship 2026 ” នៅទីក្រុងហុងកុង

ខេត្តកណ្តាល ៖ លោក គួច ហុងជៀក ប្រធានទីស្តីសហព័ន្ធកីឡាហាប់គីដូកម្ពុជាតំណាងឲ្យឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២២៦ បានដឹកនាំកិច្ចប្រជុំ សមាជិកប្រត្តិបតិ និងគ្រូបង្វឹក គ្រូជំនួយដើម្បីត្រៀមខ្លួនបញ្ជូនក្រុមកីឡាករ -កីឡាការិនីហាប់គីដូ ចូលរួមក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាហាប់គីដូជើងឯកអាស៊ី និងកីឡាហាប់គីដូជ្រើសរើសជើងឯកយុវជនអាស៊ី “Asian Hapkido Championship & Asian Youth Hapkido Championship 2026 ” នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមាណិតចិន។

លោក គួច ហុងជៀក ប្រធានទីស្តីសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះសហព័ន្ធបើកកិច្ចប្រជុំពិសេសមួយដើម្បីត្រៀមក្រុមកីឡាករ -កីឡាការិនីហាប់គីដូជាច្រើនរូបចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ី និងកីឡាហាប់គីដូជ្រើសរើសជើងឯកយុវជនអាស៊ី “Asian Hapkido Championship & Asian Youth Hapkido Championship 2026 ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ” នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមាណិតចិន។ សហព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយ ទាំងសមត្ថភាព និងបច្ចេកទេសហ្វឹកហាត់រាល់ថ្ងៃ ដោយឡែកថវិកាការចំណាយវិញ វាមានការពិបាកបន្តិច ប៉ុន្តែសហព័ន្ធនឹងតាំងចិត្តពុះពារ ដើម្បីស្វែងរកថវិកា។

លោកប្រធានទីស្តីសហព័ន្ធ កីឡាហាប់គីដូកម្ពុជា បានបន្តថា រូបលោក និងឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូកំពុងធ្វើការ ខិតខំប្រឹងប្រែងរកថវិកាដើម្បីជួយសហព័ន្ធ និងកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាឈានចូលកម្រិតអន្តរជាតិ ។ ដោយក្តីស្រលាញ់ និងស្មារតីរបស់ថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីអន្តរជាតិ បានស្គាល់កាន់តែច្បាសតាមកីឡា ក្នុងនោះតាមស្មារតីសហព័ន្ធតែបញ្ជូន ក្រុមអត្តបពលិកចូលរួមការ ប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន ហើយថ្នាក់ដឹកនាំបានអំពាវនាវ ដល់សម្បុរជនឲ្យជួបឧត្ថបម្ភសម្រាប់ក្រុមកីឡាហាប់គីដូដែរ៕

Most Popular

To Top