កីឡា

ក្រុមបាល់ទាត់ព្រះគណេស ឈរកំពូលតារាង​ នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កីឡា ក្នុងសន្តិភាពយុវជន ក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រុមបាល់ទាត់ព្រះគណេស ឈរកំពូលតារាង នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ “SIP Champions Leauge 2026“ បណ្តុះអាសន្នក្នុងសប្តាហ៍ទី១ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅទីលាន LBN Sports Club ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងប្រធានក្លិបបាល់ទាត់វ័យចាស់ ក្រុមបាល់ទាត់វ័យចាស់ K8 Football Team ដោយមានការឧបត្ថម្ភពានរង្វាន់ដោយលោកស្រី ហេង ផល្លី នាយិកាក្រុមហ៊ុន ឡុង ម៉ា អ៉ិនវេស & រៀលអ៉ីស្ទេត ។

ការប្រកួតសប្តាហ៍ទី១ នៃពានរង្វាន់ SIP Champions Leauge 2026 នេះ ក្រុមបាល់ទាត់ព្រះគណេស បានត្រឹមស្មើជាមួយសមាគ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២ទល់នឹង ២ និងឈ្នះក្រុមបាល់ទាត់ នគររាជ (ខ ) ក្នុងលទ្ធផល ១០ ទល់នឹង ៣ ក្រុមបាល់ទាត់នគររាជ (ក) បានត្រឹមស្មើជាមួយក្រុមបាល់ទាត់អនាគតនៃបាល់ទាត់ ក្នុងលទ្ធផល ០ទល់នឹង ០។
ក្រុមបាល់ទាត់ព្រះគណេស ឈរកំពូលតារាងបណ្តុះអាសន្ន ដោយមាន ៤ ពិន្ទុ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈរចំណាត់ថ្នាក់លេខ មាន ១ ពិន្ទុ ក្រុមបាល់ទាត់នគររាជ (ក) មាន ១ ពិន្ទុ ក្រុមបាល់ទាត់អនាគតនៃបាល់ទាត់មាន ១ ពិន្ទុ និងក្រុមបាល់ទាត់ នគររាជ (ខ ) មាន ០ ពិន្ទុ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ មានក្រុមចំនួន ៥ រួមមាន ក្រុមបាល់ទាត់ព្រះគណេ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់នគររាជ (ក)
ក្រុមបាល់ទាត់ នគររាជ (ខ ) ក្រុមបាល់ទាត់អនាគតនៃបាល់ទាត់។

ការប្រកួតកីឡាបាល់ទាត់ពាន រង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ បានបង្កើតក្នុងបំណងអភិឌ្ឍន ធនធានកីឡាករបាល់ទាត់វ័យក្មេងកម្ពុជា និងផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងបានលេងកីឡាទំាងអស់ ដោយផ្តោតទៅលើសុខភាព សាមគ្គីភាព មិត្តភាព រវាងយុវជន និងយុវជន ៕

Most Popular

To Top