ភ្នំពេញ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ព្រះគណេសបានឈ្នះលើក្រុមបាល់ទាត់ នគររាជ (ខ ) ក្នុងលទ្ធផលបច្ចេកទេស ១០ ទល់នឹង៣ សប្តាហ៍ទី១នៃ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ “SIP Champions Leauge 2026“នៅទីលាន LBN Sports Club ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក ហេង ហាក់ម៉ុង ដោយមានការឧបត្ថម្ភពានរង្វាន់ដោយលោកស្រី ហេង ផល្លី នាយិកាក្រុមហ៊ុន ឡុង ម៉ា អ៉ិនវេស & រៀលអ៉ីស្ទេត ។

ការប្រកួតសប្តាហ៍ទី១ នៃពានរង្វាន់ SIP Champions Leauge 2026 នេះ ក្រុមបាល់ទាត់ព្រះគណេស បានត្រឹមស្មើជាមួយសមាគកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល ២ទល់នឹង ២ និងឈ្នះក្រុមបាល់ទាត់ នគររាជ (ខ ) ក្នុងលទ្ធផល ១០ ទល់នឹង ៣ ក្រុមបាល់ទាត់នគររាជ (ក) បានត្រឹមស្មើជាមួយក្រុមបាល់ទាត់អនាគតនៃបាល់ទាត់ ក្នុងលទ្ធផល ០ទល់នឹង ០។
ក្រុមបាល់ទាត់ព្រះគណេស ឈរកំពូលតារាងបណ្តុះអាសន្ន ដោយមាន ៤ ពិន្ទុ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈរចំណាត់ថ្នាក់លេខ មាន ១ ពិន្ទុ ក្រុមបាល់ទាត់នគររាជ (ក) មាន ១ ពិន្ទុ ក្រុមបាល់ទាត់អនាគតនៃបាល់ទាត់មាន ១ ពិន្ទុ និងក្រុមបាល់ទាត់ នគររាជ (ខ ) មាន ០ ពិន្ទុ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ មានក្រុមចំនួន ៥ រួមមាន ក្រុមបាល់ទាត់ព្រះគណេ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់នគររាជ (ក) ក្រុមបាល់ទាត់ នគររាជ (ខ ) ក្រុមបាល់ទាត់អនាគតនៃបាល់ទាត់៕



ដោយ៖លី ភីលីព
