ព្រឹត្តិការណ៍
សមយុទ្ធប្រឆាំង នាវាមុជទឹកណាតូ កំពុងប្រព្រឹត្តទៅនៅ សមុទ្រអាត្លង់ទិកខាងជើង
បរទេស៖សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូចំនួន៥ ប្រទេសទៀត នាពេលថ្មីៗនេះ បានចាប់ផ្តើមសមយុទ្ធសង្គ្រាមប្រឆាំងនាវាមុជទឹកចំនួនរយៈពេល១២ថ្ងៃ នៅមហាសមុទ្រអាត្លង់ទិិកខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ដោយមានឈ្មោះថា សមយុទ្ធប្រចាំឆ្នាំនៅក្បែរតំបន់ឆ្នេរនៃប្រទេសអ៊ីស្លង់នេះ គឺត្រូវបានគេរចនាបង្កើតឡើង ដើម្បីលើកកម្ពស់សមត្ថភាពអន្តរប្រតិបត្តិការរបស់នាវាមុជទឹកនិងនាវាលើផ្ទៃទឹករបស់សម្ពន្ធមិត្ត និងរួមបញ្ចូលទាំងការប្រមាញ់ប្រចាំថ្ងៃ និងសមយុទ្ធប្រមាញ់នាវាមុជទឹក។ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងទ័ពជើងទឹកនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ ន័វេស...