បច្ចេកវិទ្យា
លក្ខណៈពិសេស នៃបេះដូងរបស់មនុស្ស គូសវាសដំបូង កាលពី៥០០ ឆ្នាំមុនដោយ Leonardo da Vinci ជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ដឹង
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រដែលបានយល់ដឹង ពីបេះដូងមនុស្សបាននិយាយថា ច្រោះក្នុងបេះដូងមនុស្សគូសវាសជាលើកដំបូងដោយ Leonardo da Vinci កាលពី ៥០០ ឆ្នាំមុនជួយលំហូរឈាមយ៉ាងមានប្រសិទ្ធភាពនិងបន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាមនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Leonardo បានគូសវាសលើរចនាសម្ព័ន្ធដូចសំណាញ់នៅខាងក្នុងសរីរាង្គ ហើយស្មានថា ពួកគេកម្តៅឈាម ប៉ុន្តែមិនអាចបង្ហាញភស្តុតាងនេះបានទេ។ រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រសម័យថ្មីក៏មិនអាចដឹងពីមុខងារ របស់ពួកគេបានដែរ ប៉ុន្តែការស្រាវជ្រាវមួយបានរកឃើញថា បណ្តាញសរសៃនេះអាចឲ្យឈាមហូរតាមរយៈបេះដូងកាន់តែមានប្រសិទ្ធិភាព។ ការស្រាវជ្រាវបានរកឃើញថា អ្នកដែលមានសាខាច្រើននៅលើសរសៃសាច់ដុំទាំងនេះហាក់ដូចជាមានហានិភ័យទាបនៃជំងឺខ្សោយបេះដូង។...