ម៉ាឡេស៊ី៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ចូវ សុធារ៉ា ជាគ្រូជំនួយជម្រើសជាតិកីឡាចំបាប់កម្ពុជាបានបានអញ្ជើញចូលរួមវគ្គសិក្ខាសាលាបង្វឹកកីឡាស្ត្រីទៅស្ត្រីឆ្នាំ ២០២៦ “Women to Women Sport Coaching Sym po sium 2026” ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។

លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ពីប្រទេសម៉ាឡេស៊ីតាមអនឡាញថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡាបានចាត់បញ្ជូនលោកស្រី និងលោកស្រី ចូវ សុធារ៉ា ជាគ្រូជំនួយជម្រើសជាតិកីឡាចំបាប់កម្ពុជាតំណាងឲ្យប្រទេសកម្ពុជាចលរួមវគ្គសិក្ខាសាលាបង្វឹកកីឡាស្ត្រីទៅស្ត្រីឆ្នាំ ២០២៦ “Women to Women Sport Coaching Symposium 2026” មាន១១ប្រទេសចូលរួម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

បញ្ជាក់៖សព្វថ្ងៃនេះប្រទេសកម្ពុជាមានស្តី្រជាច្រើនរូបបានចូលរួមក្នុងវិស័យកីឡាក្នុងនោះមានប្រធានសហព័ន្ធ អគ្គលេខាធិការសហព័ន្ធ និងគ្រូបង្វឹក និងគ្រូជំនួយជម្រើសជាតិកីឡា ។ ដូចលោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ចូវ សុធារ៉ា ជាគ្រូជំនួយជម្រើសជាតិកីឡាចំបាប់កម្ពុជាផងដែរ៕


ដោយ៖លី ភីលីព
