ព័ត៌មានអន្តរជាតិ

កំពូលតារាសម្តែងចិន នាង Fan Bingbing ភ្លឺចែងចាំងជាមួយរ៉ូបអ្នករចនាម៉ូដវៀតណាមនៅមហោស្រពភាពយន្តអ៊ីតាលី

អ៊ីតាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលតារាសម្តែងជនជាតិងចិន នាង Fan Bingbing បានស្លៀករ៉ូបដែលផលិតដោយអ្នករចនាម៉ូដវៀតណាម ផាន់ ហ៊ុយ ទៅកាន់មហោស្រពភាពយន្តចុងបូព៌ា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

យោងតាម Variety បានចេញផ្សាយថា នាង និងតារាសម្តែងជប៉ុន Kōji Yakusho គឺជាអ្នកទទួលពានរង្វាន់ Golden Mulberry Award ជនជាតិអាស៊ី ២ នាក់នៅក្នុងមហោស្រពនេះ។ ពានរង្វាន់ Golden Mulberry Award ផ្តល់កិត្តិយសដល់អ្នកជំនាញភាពយន្តសម្រាប់ការចូលរួមចំណែក និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគេក្នុងអាជីពរបស់ពួកគេ។

ឆ្នាំនេះ វាត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ដោយបង្ហាញខ្សែភាពយន្តជាង ៧៥ រឿង ដែលភាគច្រើនមកពីប្រទេសអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ដូចជា វៀតណាម ជប៉ុន កូរ៉េខាងត្បូង ចិន និងថៃ។ វាទាក់ទាញអ្នកចូលរួមជាង ៦០,០០០ នាក់ជារៀងរាល់ឆ្នាំ។

នាង Fan Bingbing បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីជាមួយអ្នកដឹកនាំរឿងម៉ាឡេស៊ី Chong Keat Aun ។ កាលពីឆ្នាំមុន ពួកគេបានចាក់បញ្ចាំងរឿង “Mother Bhumi” ដោយទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នករិះគន់ ហើយហ្វាន់ បានទទួលពានរង្វាន់តារាសម្តែងស្រីឆ្នើមបំផុតនៅឯពានរង្វាន់ Golden Horse Awards 2025៕

Most Popular

To Top