ព័ត៌មានអន្តរជាតិ
អស់រយៈពេល៥ ឆ្នាំហើយ ដែល WHO ជំរុញឲ្យប្រទេស ចិន ចែករម្លែកទិន្នន័យប្រភពដើម នៃមេរោគ COVID-19
ហ្សឺណែវ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទបានអង្វរប្រទេសចិនឲ្យចែករម្លែកទិន្នន័យ និងការចូលប្រើប្រាស់ដើម្បីជួយស្វែងយល់ពីរបៀបដែល COVID-19 បានចាប់ផ្តើមរយៈពេល ៥ ឆ្នាំចាប់ពីការចាប់ផ្តើម នៃជំងឺរាតត្បាតដែលរាលដាលដល់ភពផែនដី។ COVID-19 បានសម្លាប់មនុស្សរាប់លាននាក់ សេដ្ឋកិច្ចខ្ទេចខ្ទាំ និងប្រព័ន្ធសុខភាពពិការ។ អង្គការសុខភាពពិភពលោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបន្តអំពាវនាវឲ្យប្រទេសចិនចែករម្លែកទិន្នន័យ និងការចូលប្រើប្រាស់...