បច្ចេកវិទ្យា
កងទ័ពអង់គ្លេស បង្កើតកងវរសេនាធំ តាម អ៊ីនធើណែតដំបូងរបស់ខ្លួន ដើម្បីការពារប្រតិបត្តិការជួរមុខ ពីការវាយប្រហារ ឌីជីថល និងការបំពាន
អង់គ្លេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា កងវរសេនាធំទី១៣ នឹងទទួលខុសត្រូវក្នុង ការផ្តល់បណ្តាញការពារនៅតាមគេហដ្ឋាន និងប្រតិបត្តិការនៅបរទេស ដោយសារតែការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតបណ្តាលឲ្យមានការាស្លាប់ដូចនៅ សមរភូមិនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អង្គភាពនេះនឹងទទួលខុសត្រូវ ក្នុងការបង្កើតគ្រឿងសឹកឌីជីថលជុំវិញបុគ្គលិកកងកម្លាំង ប្រដាប់អាវុធដោយអនុញ្ញាតឲ្យមេបញ្ជាការនិងទាហានរបស់ពួកគេធ្វើ ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធើណេតដោយសុវត្ថិភាព។ អង្គភាពជំនាញនឹងមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅ Blandford, Dorset ត្រូវបានឈរជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា។ ក្រសួងមហាផ្ទៃបាននិយាយថា សេចក្តីណែនាំនៃកងវរសេនាធំនេះបានកើតឡើង នៅពេលតំបន់ជួរមុខថ្មីមួយបានបើកនៅក្នុងលំហអាកាសតាមបណ្តាញតាមតំបន់ដីគោកសមុទ្រ និងអាកាស។...