អាមេរិក៖អ្នកវិទ្យាសាស្ត្របាន បង្កើតអ្នកការពារសម្រាប់ អវកាសយានិកប្រឆាំងនឹងកាំរស្មីដ៏គ្រោះថ្នាក់អំឡុងពេលពេលធ្វើដំណើរ ទៅកាន់ភពព្រះអង្គារ ដោយទាញការបំផុស គំនិតពីអ្នកធ្វើដំណើរតាមឆ្នេរ គឺជា ចំណុចពិសេសការពារកម្តៅថ្ងៃអវកាស នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
តាមរយៈការសំយោគ ទម្រង់ថ្មីនៃជាតិ Melaninសម្បូរទៅដោយជាតិសេលេញ៉ូម ក្រុមនេះបានបង្កើ តនូវជីវគីមីមួយ ដែលមានឈ្មោះថា Selenomelanin ការពារជាលិការបស់មនុស្ស។ ក្នុងអំឡុងពេលពិសោធន៍ មន្ទីរពិសោធន៍កោសិកាត្រូវបានព្យាបាល ដោយឡេការពារកម្តៅថ្ងៃបានបង្ហាញពីវដ្តធម្មតា បន្ទាប់ពីត្រូវបានបាញ់ដោយ កម្រិតវិទ្យុសកម្មដ៍សាហាវ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ការធ្វើតេស្តិ៍ផ្សេងទៀត បានបង្ហាញថា នៅពេល Selenomelanin អាចបង្កើតឡើងវិញនៅក្នុងខ្លួន វានៅពេលកោសិកាត្រូវបានផ្ទុកសារធាតុចិញ្ចឹមសមស្របដែល អនុញ្ញាតឲ្យអវកាសយានិក អាចបង្កើតខែលកំពុងធ្វើដំណើរឆ្លងកាត់អវកាស។
បុរស និងស្ត្រីដំបូងនឹងចាប់ផ្តើម ដំណើរប្រវត្តិសាស្រ្តទៅកាន់ ភពព្រះអង្គារ ប៉ុន្តែបេសកកម្មនេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីថា តើកាំរស្មីកាឡាក់ស៊ី អាចជះឥទ្ធិពលដល់ពួកគេយ៉ាងដូចម្តេចព្រោះថា កម្រិតវិទ្យុសកម្មខ្ពស់ អាចបណ្តាលឲ្យមានជំងឺវង្វេងស្មារតីបាត់បង់ការចងចាំ ឬរហូតដល់ស្លាប់។អ្នកវិទ្យាសាស្ត្រ កំពុងធ្វើការនៅជុំវិញម៉ោងដើម្បីរកដំណោះស្រាយ ហើយក្រុមមកពីសាកលវិទ្យាល័យ Northwestern ជឿជាក់ថា បានរកឃើញដំណោះស្រាយ៕ ដោយ៖លី ភីលីព