ព្រឹត្តិការណ៍
ក្រុមហ៊ុនអាកាសចរណ៍ Air France នឹងកាត់បន្ថយ បុគ្គលិកជាង៧ពាន់នាក់ ស្របពេលមានវិបត្តិមេរោគកូរ៉ូណា
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France នៅពេលថ្មីៗនេះ បាននិយាយប្រាប់ឲ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន៧.៥៨០នាក់ នៅចុងឆ្នាំ២០២២ ដោយលើកឡើងពីការធ្លាក់ចុះ៩៥ភាគរយក្នុងប្រាក់ចំណូល នៅក្នុងអំឡុង៣ខែកន្លងមក និងភាពមិនប្រាកដប្រជាអំពីអនាគត។ តាមសេចក្តីរាយការណ៍ ក្រុមហ៊ុនអាកាសចរណ៍បារាំងនេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែខាតបង់ប្រាក់ប្រហែល១៦,៩លានដុល្លារក្នុងមួយថ្ងៃ ស្របពេលមានវិបត្តិមេរោគកូរ៉ូណាកើនឡើង និងមិនបានរំពឹងថា ជំនួញនឹងវិលត្រឡប់ទៅរកកម្រិតមុនមេរោគរាតត្បាត នៅមុនឆ្នាំ២០២៤។ គួរបញ្ជាក់ថា សមាគមគមនាគមន៍ផ្លូវអាកាសអន្តរជាតិ បានធ្វើការប៉ាន់ស្មានថា...