បច្ចេកវិទ្យា
របាយការណ៍ថ្មី៖ ៩,៤ ភាគរយនៃការផ្សាយព័ត៌មាន មិនពិតលើប្រព័ន្ធផ្សព្វផ្សាយ សង្គមទាក់ទង COVID-19 ត្រូវលុបចោលដោយប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្ស
អង់គ្លេស៖ការសិក្សាស្រាវជ្រាវបានបង្ហាញថា តិចជាងមួយក្នុងចំណោម១០នៃការបង្ហោះសារមិនពិតផ្សាយតាមបណ្តាញសង្គមទាក់ទងនឹងមេរោគ COVID-19 ដែលជំរុញការព្យាបាលជំងឺជាមួយការឃោសនា ប្រឆាំងការចាក់វ៉ាក់សាំង និងការសមគំនិត 5G ត្រូវបានលុបចោលដោយក្រុមបច្ចេកវិទ្យាយក្សនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមមជ្ឈមណ្ឌលសម្រាប់ការប្រឆាំងឌីជីថល (CCDH) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា បណ្តាញសង្គម Facebook Twitter និងបណ្តាញសង្គម Instagram កំពុងតែចែកចាយព័ត៌មានមិនត្រឹមត្រូវនៃមេរោគ COVID-19។ ការផ្សាយរបស់ Bogusទាក់ទងនឹងការព្យាបាល...