ប្លែកៗ
សត្វចម្លែករាង ដូចដង្កូវ តូចរស់នៅជាង ៥៥៥ លានឆ្នាំមុនរកឃើញនៅអូស្ត្រាលី
អូស្ត្រាលី ៖ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យCalifornia Riverside បាននិយាយថា សត្វល្មូនមួយប្រភេទដែលមានរាងដូចដង្កូវ រស់នៅជាងកន្លះពាន់លានឆ្នាំមុនត្រូវបានគេរកឃើញថា ជា ជីដូនជីតាមានវ័យចំណាស់ជាងគេបំផុតនៃ សត្វមានជីវិតទាំងអស់លើផែនដីយើងនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វនេះមានឈ្មោះថា Ikaria wariootia, រស់នៅប្រហែល ៥៥៥ លានឆ្នាំមុនហើយត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្ត្រាលី។ វាគឺជា bilaterian ត្រូវបានគេស្គាល់ដំបូងបំផុតដែលជាសត្វមានទាំងផ្នែកខាងមុខនិងខាងក្រោយមាន៣ផ្នែកស៊ីមេទ្រី និងបើកនៅចុងភ្ជាប់គ្នាដោយពោះវៀន។ ប្លង់មេនេះគឺជាជោគជ័យមួយហើយជីវិតស្ទើរតែទាំងអស់នៅលើផែនដីឥឡូវដើរតាមគំរូនេះ។ សត្វទាំងនេះមានប្រវែងពី...