កីឡា

ប្រធាន IOC លោក Bach និយាយថា គ្មានការពន្យារពេល អូឡាំពិក ហួសពីឆ្នាំ២០២១

តូក្យូ ៖ ប្រធានគណៈកម្មាធិការ អូឡាំពិក លោក Thomas Bach បានយល់ស្របថា ឆ្នាំ២០២១ គឺជាជម្រើសចុងក្រោយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ អូឡាំពិក ទីក្រុងតូក្យូ នៅប្រទេសជប៉ុន ដែលបានពន្យារពេល នៅថ្ងៃព្រហស្បតិ៍ ដោយសង្កត់ធ្ងន់ថា ការពន្យារពេលមិនអាចបន្តជារៀង រហូត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Bach បានមានប្រសាសន៍ថា លោកគាំទ្រគោលជំហរ របស់ប្រទេសជប៉ុនថា ព្រឹត្តិការណ៍កីឡា នឹងត្រូវលុបចោល ប្រសិនបើមេរោគកូរ៉ូណា រាតត្បាតមិនអាចគ្រប់គ្រង បាននៅឆ្នាំក្រោយ ។ នៅក្នុងខែមីនាព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបានពន្យារពេល ដល់ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ទាក់ទងនឹងមេរោគ ឆ្លងបានសម្លាប់មនុស្ស រាប់រយរាប់ពាន់នាក់ នៅជុំវិញពិភពលោក ហើយបានបញ្ឈប់កីឡា និងការធ្វើដំណើរអន្តរជាតិ ។

លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ បានប្រាប់ BBC ថា និយាយដោយត្រង់ទៅ ខ្ញុំមានការយល់ដឹងខ្លះៗ ពីជំហររបស់ប្រទេសជប៉ុន ពីព្រោះអ្នកមិនអាចជួល បុគ្គលិកចំនួន ៣.០០០ នាក់ឬ ៥.០០០ នាក់ជាសមាជិក គណៈកម្មាធិការរៀបចំបានឡើយ ។

អ្នកមិនអាចផ្លាស់ប្តូរ កាលវិភាគកីឡាទាំងមូល នៅទូទាំងពិភពលោក សម្រាប់សហព័ន្ធសំខាន់ៗ ទាំងអស់នោះទេ ។ អ្នកមិនអាចមាន អត្តពលិកស្ថិតក្នុងភាពស្រពេចស្រពិល នោះទេអ្នកមិនអាចជាន់គ្នា ច្រើនជាមួយនឹងព្រឹត្តិការណ៍ កីឡាអូឡាំពិក នាពេលអនាគតនោះទេ ៕
ដោយ៖លី ភីលីព

Most Popular

To Top