ព្រឹត្តិការណ៍
តួកគី ប្រើយន្តហោះ គ្មានមនុស្សបើក វាយប្រហារទៅលើ ទីតាំងយោធារបស់ ស៊ីរី បណ្តាលឲ្យស្លាប់ ២៦នាក់
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ថា ក្រុមអ្នកឃ្លាំមើលសភាពការណ៍សង្គ្រាមបានឲ្យដឹងថា កងកម្លាំងរបស់តួកគី បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើទីតាំងរបស់ យោធាស៊ីរី នៅខេត្ត Idlib ស្ថិតនៅភាគពាយព្យនៃប្រទេស កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ យោធាស៊ីរី អស់ចំនួន២៦នាក់ ។ កាលពីថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើករបស់តួកគី បានដាក់គោលដៅទៅលើកម្លាំងរដ្ឋាភិបាលស៊ីរី...