កីឡា

Rooney ផ្ញើសារឲ្យ Pogba សង្ឃឹម កីឡាករបារាំងនេះប្រែចិត្ត

កីឡាករបារាំង Paul Pogba ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មិនអាចបំពេញតួនាទីបានល្អ តាមការរំពឹងទុកឡើយ ពេលផ្ទេរមកOld Traffordវិញ ពី Juventus ហើយតែងតែស្វែងរកចន្លោះ ដើម្បីចាកចេញពីទីនេះ។

ប៉ុន្តែនៅសប្តាហ៍នេះ អតីតមិត្តរួមក្លឹបលោកWayne Rooney បានធ្វើការផ្ញើសារ ទៅកាន់កីឡាករPaul Pogba ក្នុងអត្ថន័យ សុំឲ្យមានការសម្រេចចិត្តសាជាថ្មី អំពីអនាគតរបស់គាត់ ជាមួយនឹងMan United ទោះបីជាមានការមកដល់ របស់កីឡាករប៉ទុយហ្គាល់ Paul Pogbaក្តី។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីបានផ្ទេរ មកដល់Old Trafford តាំងតែពីខែមករា កីឡាករប៉ទុយហ្គាល់ Fernandes Bruno បានបំពេញតំណែង របស់Pogba បានយ៉ាងល្អ ខណៈដែលកីឡាករបារាំងរូបនេះ នៅបន្តសម្រាកព្យាបាល នៅឡើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top