បច្ចេកវិទ្យា
ក្រុមហ៊ុនអាកាសចរណ៍ Qantas កាត់បន្ថយការហោះហើរទៅកាន់ទ្វីបអាស៊ីដោយសារ មេរោគឆ្លងកូរ៉ូណា
ស៊ីដនី៖ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី Qantas បានប្រកាសពីការកាត់បន្ថយដ៏ធំនៃជើងហោះហើរទៅកាន់ទ្វីបអាស៊ី ដោយសារការផ្ទុះឡើងនូវវីរុសឆ្លងដ៏សាហាវនៅប្រទេសចិនធ្វើឲយរងផលប៉ះពាល់ដល់តម្រូវការនិងចំណេញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយជើងហោះហើរទៅកាន់អាស៊ី១៦ ភាគរយយ៉ាងហោចណាស់៣ខែដោយជើងហោះហើរទៅកាន់សៀងហៃត្រូវបានផ្អាក ហើយជើងហោះហើរទាំងនោះទៅហុងកុង និងសិង្ហបុរីត្រូវបានកាត់បន្ថយ។ យីហោតម្លៃទាបរបស់វា គឺJetstarក៏អាចកាត់បន្ថយការហោះហើរនៅអាស៊ីរបស់ខ្លួន១៤ ភាគរយរហូតដល់ចុងខែឧសភាដែលជះឥទ្ធិពលដល់ផ្លូវទៅកាន់ប្រទេសជប៉ុនថៃ និងចិនដីគោក។ មេរោគឆ្លងវីរុសនេះបានឆ្លងដល់មនុស្សជាង៧៤,០០០នាក់ ហើយបានសម្លាប់មនុស្សជាង ២១០០ នាក់ចាប់តាំងពីចុងខែធ្នូស្ទើរតែទាំងអស់នៃពួកគេនៅក្នុងប្រទេសចិន។ នាយកប្រតិបត្តិ Qantas លោក Alan Joyce...