កីឡា

Cannavaro៖ Mbappe អាចដើរផ្លូវដូចនឹងCR7 ប្រសិនបើផ្ទេរមក Real Madrid

អតីតកីឡាករខ្សែការពារ ឆ្នើមជម្រើសជាតិអ៊ីតាលី Cannavaro បានលើកឡើងអំពីបំណងចង់ឲ្យ កីឡាករខ្សែប្រយុទ្ធបារាំង វ័យក្មេងMbappe ចូលរួមជាមួយនឹង ក្លឹបយក្សអេស្បាញReal Madrid ប៉ុន្តែក៏បានបញ្ជាក់ដែរថាវា មិនមានជារឿងងាយស្រួលនោះឡើយដើម្បីចុះកុងត្រាទិញ កីឡាកររូបនេះ។

Cannavaro និយាយអះអាងថា ប្រសិនMbappe នឹងអាចផ្ទេរមកលេងជាមួយ នឹងក្លឹបReal Madrid មែននោះរូបគាត់នឹងអាចដើរផ្លូវ មួយដែលល្អដូចទៅនឹងកំពូលកីឡាករប៉ទុយហ្គាល់ Cristiano Ronaldo ធ្លាប់បានកសាងនៅទីនេះដែរ។

កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានលេចឬព័ត៌មាន ជាច្រើនរួចមកហើយអំពីលទ្ធភាពផ្ទេរមកអេស្បាញក្រោយ ពេលដែលទទួលបាន បទពិសោធ៣រដូវកាលជាមួយ នឹងPSG។

Real Madrid បច្ចុប្បន្នពិតជាមានភាពលំបាក ណាស់ក្នុងការស្វែងរកកីឡាករ ដើម្បីមកជំនួសតំណែងCR7ចាប់តាំងតែ ពីពេលគេបានផ្ទេរចេញ ពីកាលពីឆ្នាំ២០១៨ទៅកាន់ក្លឹបJuventusប៉ុន្តែ Mbappeគឺជាគោលដៅមួយ ទៀតដែលមានភាពលំបាកក្នុងការចរចាគឺពិបាកជាងHazard និងកីឡាករណាៗ ទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top