កីឡា

Van de Beek សាកសម នៅChelsea ជាងនៅReal Madrid ឬ Barcelona

មកទល់ពេលនេះ កីឡាករឆ្នើមហូឡង់់ Van de Beek នៅតែបន្តមានព័ត៌មាន ក្នុងការផ្ទេរចេញពីAjax ទៅលេងជាមួយនឹង ក្លឹបយក្សអេស្បាញ ទាំងពីរដដែលគឺReal MadridនិងBarcelona ។

ប៉ុន្តែបើយោងទៅ តាមអតីតកីឡាករ ឆ្នើម Ajaxម្នាក់ គឺ លោកJesper Gronkjaerបានអះអាងថា កីឡាករវ័យក្មេងរូបនេះគឺ មិនទាន់ដល់កម្រិត ដែលអាចបង្ហាញខ្លួនលេង នៅអេស្បាញឡើយ ហើយលោកបានបន្តទៀតថា de Beek គួរតែពិចារណា ទៅលេងជាមួយនឹងក្លឹបតោខៀវ Chelsea ជាជម្រើសប្រសើរជាង។

មានមនុស្សជាច្រើន បានឲ្យយោបល់ថា កីឡាកររូបនេះ គួរតែចាកចេញពីហូឡង់ ឲ្យបាននៅរដូវក្តៅនេះ ព្រោះវាគឺជាពេលវេលា ដើម្បីអភិវឌ្ឍខ្លួន ហើយក្រោយជួយ Ajax ជាច្រើនរដូវកាល ហើយចុងក្រោយកាលពីរដូវកាលមុន នោះបានជួយឲ្យក្លឹបឡើង ដល់វគ្គ១ភាគ៤ ក្របខណ្ឌChampion Leagueទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top