កីឡា

ឪពុក Gerson អះអាងថា Arsenal,Spurs និង Dortmund សុទ្ធតែចុះឈ្មោះចង់ បានកីឡាកររូបនេះ

កីឡាករវ័យ២២ឆ្នាំ Gerson ទើបតែបានបញ្ចប់សុបិន្តអាក្រក់ នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងក្លឹបRoma ដោយផ្ទេរទៅលេងជាមួយ នឹងក្លឹបនៅប្រេស៊ីល Flamengoវិញ។

Gerson បានត្រឡប់ មកជួយក្លឹប នៅប្រេស៊ីលវិញ និងបានបង្ហាញទំរង់ ដ៏ល្អនៅទីនេះបន្ទាប់ពីបានលេងទាំង ត្រដាបត្រដួសជាមួយនឹង Romaអស់រយៈពេល៣ឆ្នាំ តាំងតែពីឆ្នាំ២០១៦ ពីក្លឹបFluminense។

ការពិតកីឡាកររូបនេះ ធ្លាប់ត្រូវបានក្លឹបBarcelonaចង់បានដែរ កាលពីគ្រានោះប៉ុន្តែដោយសារតែRoma ហ៊ានឲ្យតម្លៃខ្លួន ជូនFluminense ដល់ទៅ១៧លានដុល្លារ។

នៅសប្តាហ៍នេះ ក្លឹបចំនួន៣ នៅអង់គ្លេស ទើបតែបានចុះឈ្មោះសុំចរចា ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធរូបនេះ ដើម្បីផ្ទេរចេញពីប្រេស៊ីល សាជាថ្មីយោងទៅតាមឪពុករបស់កីឡាករ បានបញ្ជាក់ក្នុងនោះ មានដូចជាArsenal, SpursនិងDortmundផងដែរ៕

ប្រែសម្រួលៈស៊ុនលី

Most Popular

To Top