បច្ចេកវិទ្យា
អ្នកស្រាវជ្រាវរកឃើញថា ជំងឺមហារីកពោះវៀនអាចត្រូវផ្សារភ្ជាប់ទៅនឹងបាក់តេរី នៅក្នុងពោះវៀន
ហូឡង់៖ក្រុមអ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងសក្តានុពលរវាងបាក់តេរីពោះវៀន និងមហារីកពោះវៀនដោយវិភាគ DNA ដោយសារប្រភេទបាក់តេរីទូទៅមួយរកឃើញនៅក្នុងពោះវៀនអាចដើរតួក្នុងការបង្កើតមហារីកពោះវៀនអាចជួយកំណត់អត្តសញ្ញាណមនុស្សដែលមានហានិភ័យខ្ពស់យោងតាមការចេញផ្សាយពីSkyNews។ ការសិក្សារបស់ប្រទេសហូឡង់បានរកឃើញថា មានជាតិពុលមួយត្រូវបានបញ្ចេញដោយវីរុស E.coli បន្សល់ទុកនូវគំរូពិសេស ឬស្នាមម្រាមដៃ នៅពេលវាធ្វើឲ្យខូចDNAនៅក្នុងកោសិកាដែលស្ថិតនៅក្នុងពោះវៀន។ ស្នាមម្រាមដៃទាំងនេះត្រូវបានគេសង្កេតឃើញភាគច្រើននៅក្នុងដុំសាច់មហារីកពោះវៀនបង្ហាញពី“ ទំនាក់ទំនងដោយផ្ទាល់” រវាងជាតិពុលក្នុងអតិសុខុមប្រាណ និងការផ្លាស់ប្តូរហ្សែនដែលរួមចំណែកដល់ការវិវត្តនៃជំងឺមហារីក។ ក្រុមអ្នកស្រាវជ្រាវបានណែនាំថា ការរកឃើញការខូចខាត DNA ជាក់លាក់នាពេលអនាគតអាចឲ្យវេជ្ជបណ្ឌិតកំណត់មនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺនេះ។ សាស្រ្តាចារ្យហាន់ Clevers មកពីវិទ្យាស្ថាន Hubrecht...