ព្រឹត្តិការណ៍

សមាជិកស្រាវជ្រាវ ពីវិរុសកូវីដ១៩ដ៏សំខាន់ម្នាក់ ត្រូវបានបាញ់សម្លាប់ នៅអាមេរិក

បរទេស៖ក្រុមមន្ត្រីបាននិយាយថាបុរសជាអ្នក ជំនាញខាងវេជ្ជសាស្ត្រម្នាក់ ដែលជឿជាក់ថាអ្នកជួយឲ្យការងារជិតឈានទៅដល់ ពេលធ្វើឱ្យមាន ការបកស្រាយនិងដឹងកាន់តែច្បាស់ពីវីរុសកូវីដ១៩ ត្រូវបានគេបាញ់ សម្លាប់កាលពី ចុងសប្តាហ៍នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ។

លោកBing Liuអាយុ៣៧ឆ្នាំជាសមាជិកនៃ ក្រុមស្រាវជ្រាវដែលមកពីសកលវិទ្យាល័យ Pittsburgh ត្រូវបាន គេប្រទះឃើញដេកស្លាប់ កាលពីថ្ងៃសៅរ៍នៅក្នុងផ្ទះរបស់ខ្លួននៅក្នុងតំបន់Ross Township។ តាមការធ្វើការត្រួត ពិនិត្យលោកLiuត្រូវបានគេបាញ់ចំក្បាលនិងកងហើយមួយម៉ោងក្រោយ ការបាញ់សម្លាប់នេះ បុរសទី២ដែលមានឈ្មោះថាHao Guវ័យ៤៦ឆ្នាំក៏ត្រូវបានគេរកឃើញ ស្លាប់នៅក្នុងរថយន្តរបស់គាត់ចំងាយ មិនដល់មួយម៉ាលឡើយពីកន្លែងកើតហេតុដំបូង។

តាមរយៈក្រុមស៊ើបអង្កេតរបស់តំបន់ Ross Township បានបញ្ជាក់ថាហេតុការណ៍ស្លាប់នៃបុរសទាំងពីរនាក់ទំនងជា មានទំនាក់ទំនងគ្នា ប៉ុន្តែថាតើមូលហេតុ សំខាន់អ្វីនៅពីក្រោយហើយទំនាក់ទំនងរវាងបុរសទាំង ពីរក៏មិនទាន់មាន ការបញ្ជាក់ច្បាស់នៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top