ព្រឹត្តិការណ៍
ធុងទឹកឈើយុគសម័យថ្ម រកឃើញនៅសាធារណរដ្ឋឆែក មានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក
សាធារណរដ្ឋឆែក៖ ធុងទឹកដែលធ្វើអំពីដើមឈើ Oak ដោយដៃរបស់មនុស្សនាយុគសម័យថ្ម ត្រូវបានរកឃើញនៅសាធារណរដ្ឋឆែក គឺជាសំណង់ឈើចំណាស់ជាងគេបំផុត នៅលើពិភពលោកអាយុ ៧,២៧៥ ឆ្នាំ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អណ្តូងឈើ ឬធុងទឹកឈើនេះមានអាយុកាល ៥,២៥៦ ឬ ៥.២៥៥ ឆ្នាំមុនគ.ស នៃយុគសម័យថ្មរំលីងឬចុងបញ្ចប់ នៃយុគសម័យថ្មធ្វើឲ្យវាមានអាយុកាល ៧,២៧៥ ឆ្នាំដូច្នេះ។ ការរចនាសម្ព័ន្ធត្រូវបានចុះកាលបរិច្ឆេទ...