ព្រឹត្តិការណ៍
កំពុងប្រឈមមុខ នឹងកូរ៉ូណា ពេលនេះករណីឆ្លង ផ្តាសាយបក្សីបន្ថែមទៀត កំពុងកើតមាននៅក្នុង ខេត្តហៃណាន ប្រទេសចិន
បរទេស៖ ព័តមានមួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃអាទិត្យទី២ខែកុម្ភៈនេះ កំពុងធ្វើឲ្យចិនល្វីងមុខកាន់តែខ្លាំង ខណៈដែល មន្ត្រីសុខាភិបាលនៅប្រទេសចិន មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺ ឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅឡើយនោះទេ ឥឡូវនេះមន្រ្តីបានប្រកាសបន្ថែម អំពីការផ្ទុះជំងឺផ្តាសាយបក្សីសាជាថ្មី នៅក្នុងប្រទេសផងដែរ។ ក្រសួងកសិកម្មនិងកិច្ចការជនបទ របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ នូវការផ្ទុះឡើងសាជាថ្មី នៃវីរុសផ្តាសាយបក្សី H5N1 នៅឯកសិដ្ឋានមួយនៅខេត្តហ៊ូណានភាគខាងត្បូង។ ការប្រកាសដដែលនេះបានបញ្ជាក់ថា វីរុសនេះត្រូវបានគេរកឃើញនៅកសិដ្ឋានមួយ ដែលមានមាន់ជិត ៨០០០...