ព្រឹត្តិការណ៍

លោក ត្រាំ ណែនាំឲ្យទ័ពជើងទឹក អាមេរិក កម្ទេចទូកចម្បាំង អ៊ីរ៉ង់ ប្រសិនបើហ៊ានយារយី នាវាអាមេរិក

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកបានណែនាំទ័ពជើងទឹក សហរដ្ឋអាមេរិក ឲ្យបាញ់នាវាអ៊ីរ៉ង់ណាមួយ ដែលធ្វើសកម្មភាពយារយីណាមួយ នៅដែនសមុទ្រ ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ត្រាំ បាននិយាយនៅលើបណ្ដាញ សង្គមធ្វីតធ័រថា “នាពេលថ្មីៗនេះ ខ្ញុំទើបបានណែនាំទ័ពជើងទឹកសហរដ្ឋអាមេរិក ឲ្យបាញ់ពន្លិចនិងកម្ទេចទូកប្រដាប់អាវុធអ៊ីរ៉ង់ទាំងអស់ ប្រសិនបើពួកវារុគួននាវា របស់យើងនៅដែនសមុទ្រ”។

គួរបញ្ជាក់ថា លោកប្រធានាធិបតី សហរដ្ឋអាមេរិករូបនេះ បានថ្លែងយ៉ាងដូច្នោះ ក្រោយមួយសប្ដាហ៍ បន្ទាប់ពីនាវាអ៊ីរ៉ង់១១គ្រឿង មកពីទ័ពជើងទឹកកងកម្លាំង ការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានចូលទៅជិតនាវាអាមេរិក នៅតំបន់ឈូងសមុទ្រ និងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំង ការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ និយាយថា ខ្លួនទើបបានបាញ់ បង្ហោះផ្កាយរបណ យោធាដំបូងក្នុងប្រទេស ចូលទៅក្នុងលំហ បានយ៉ាងជោគជ័យ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top