ព្រឹត្តិការណ៍
សភាកូរ៉េខាងជើង បើកកិច្ចប្រជុំ ស្របពេល ពិភពលោក រាតត្បាត ដោយវីរុស កូវីដ១៩
បរទេស៖រដ្ឋសភារបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកកិច្ចប្រជុំ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើជាអធិបតីភាពលើកិច្ចប្រជុំការិយាល័យនយោបាយបក្សកាន់អំណាច ហើយលោកអំពាវនាវឲ្យមានវិធានការខ្លាំងក្លា ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងនៃវីរុសថ្មី។ រូបថតដែលចេញដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បានបង្ហាញឲ្យឃើញថា សមាជិករដ្ឋសភារាប់រយនាក់ កំពុងតែអង្គុយកៀកជិតគ្នាដោយគ្មានពាក់ម៉ាស់ ឬក៏សម្ភារៈការពារមិនឲ្យឆ្លងជម្ងឺដទៃទៀតនោះឡើយ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយប្រាប់ថា ខ្លួនតេស្តមនុស្សតិចបំផុតចំនួន៧០០នាក់...