បច្ចេកវិទ្យា
សហរដ្ឋអាមេរិក ត្រៀមបង្ក្រាបការផ្គត់ផ្គង់ បន្ទះឈីបសកលរបស់ក្រុមហ៊ុន Huawei
វ៉ាស៊ីនតោន៖ប្រភពជាន់ខ្ពស់ដឹងអំពីបញ្ហានេះបាននិយាយថា មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលលោក Trump បានយល់ព្រមលើវិធានការណ៍ថ្មីៗដើម្បីរឹតត្បិតការផ្គត់ផ្គង់ឈីបសកលដល់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ខណៈសេតវិមានបង្កើនការរិះគន់លើប្រទេសចិនចំពោះជំងឺកូរ៉ូណាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សកម្មភាពនេះកើតឡើង នៅពេលចំណងទាក់ទងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែតានតឹងទៅៗដោយភាគីទាំង២បានធ្វើអន្តរាគមន៏លើអ្នកណាដែលត្រូវស្តីបន្ទោសចំពោះការរីករាលដាលនៃជំងឺនេះ និងការកើនឡើងចំពោះការបណ្តេញអ្នកសារព័ត៌មានពីប្រទេសទាំង២។ នៅក្រោមការផ្លាស់ប្តូរច្បាប់បានស្នើក្រុមហ៊ុនបរទេសដែលប្រើឧបករណ៍ផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកនឹងត្រូវបានទាមទារដើម្បីទទួលបានអាជ្ញាប័ណ្ណសហរដ្ឋអាមេរិកមុនពេលផ្គត់ផ្គង់បន្ទះឈីបជាក់លាក់ដល់ក្រុមហ៊ុន Huawei ។ ក្រុមហ៊ុនទូរគមនាគមន៍ចិនត្រូវបានដាក់ក្នុងបញ្ជីខ្មៅកាលពីឆ្នាំមុនដោយកំណត់អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ប្រភពមួយបាននិយាយថា ការផ្លាស់ប្តូរច្បាប់នេះមានគោលបំណងកាត់បន្ថយការលក់ឈីបទៅឲ្យក្រុមហ៊ុន Huawei ដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing...