កីឡា

Ferdinand ប្រាប់ឲ្យMan United ដាច់ខាតបញ្ចេញលុយ២៣០លានផោន ទិញឲ្យបានខ្សែប្រយុទ្ធ២រូបនេះឲ្យបាន

អតីតកីឡាករខ្សែការពារឆ្នើម របស់ក្លឹបបិសាចក្រហម Man Unitedកីឡាករ Rio Ferdinand ចុងក្រោយនេះហាក់បីដូចជាបានតាមដានព័ត៌មាន និងតម្លៃច្បាស់លាស់អំពីកីឡាករខ្សែប្រយុទ្ធគោលដៅ របស់ក្លឹបបិសាចក្រហម Man Unitedចំនួន២រូបយ៉ាងខ្លាំង ដោយក្នុងនោះរូបគាត់បានលើកឡើងយ៉ាងច្បាស់ៗក្នុង ការជម្រុញឲ្យក្លឹបបញ្ចេញលុយ២៣០លានផោនទិញឲ្យបាន។

Harry Kaneកាលពីថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាក់ច្បាស់ហើយដែរថានឹងមិនបដិសេធសំណើរ ណាមួយសម្រាប់ចាកចេញពីSpurs ឡើយដោយរូបគេបាននិយាយថាមិនមានពេលវេលាទៀត ទេដើម្បីតែការកែប្រែទំរង់លេងរបស់ក្លឹបនោះព្រោះថាបាន ចំណាយពេលអស់ច្រើនរដូវកាលមកហើយហើយក៏ជាពេល ដែលត្រូវចាកចេញដើម្បីអភិវឌ្ឍខ្លួនជាកីឡាករល្អបំផុត លើលោកផងដែរ។

កីឡាករម្នាក់ទៀតដែល Ferdinandបានជម្រុញឲ្យក្លឹបត្រូវតែទិញឲ្យបាននោះគឺកីឡាករ ខ្សែប្រយុទ្ធវ័យទើបតែ២០ឆ្នាំរបស់Dortmund ។កីឡាករSanchoក៏បានបង្ហើបហើយដែរអំពីផែនការ អនាគតរបស់ខ្លួនក្រោយបានបង្ហាញទំរង់លេងដ៏ល្អជាមួយ នឹងក្លឹបអាល្លឺម៉ង់មួយនេះ៣រដូវកាលកន្លងមកហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top