ព្រឹត្តិការណ៍
ក្រុមអ្នកវិទ្យា សាស្ត្រ៖ ជាង១ភាគ៣នៃ មហាសមុទ្រ ពិភពលោក កំពុងការពារ ជាបន្ទាន់ដើម្បីផ្តល់ កន្លែងសត្វសមុទ្ររស់នៅ ដោយគ្មាន ផលប៉ះពាល់ ពីមនុស្ស
អង់គ្លេស៖ដើម្បីរក្សាសត្វក្នុងទឹកឲ្យមានសុវត្ថិភាព អ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ Queensland និយាយថា មហាសមុទ្ររាប់លាន ម៉ាយការ៉េគួរតែមាន សកម្មភាពរបស់មនុស្សណាមួយត្រូវបានដាក់ កម្រិតដើម្បី ធ្វើឲ្យគ្មានរងផលប៉ះពាល់ពីមនុស្សជាតិ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា នេះរួមបញ្ចូលទាំងការហាមឃាត់ ការនេសាទ ការដឹកជញ្ជូនពាណិជ្ជកម្មនិងការដាក់កម្រិតថ្នាំសម្លាប់ សត្វល្អិតនៅក្នុងដែនទឹក ដែលគ្របដណ្តប់លើផែនដី។ មហាសមុទ្រប៉ាស៊ីហ្វិកខាងជើងនៅជិតប្រទេសចិន និងជប៉ុនក៏ដូចជាអាត្លង់ទិច រវាងអាហ្រ្វិកខាងលិច និងអាមេរិកគឺជាតំបន់សំខាន់ៗ ដើម្បីរក្សាឲ្យបានច្បាស់លាស់។...