បច្ចេកវិទ្យា
វេបសាយ អាសអាភាស ដ៏ធំមួយទៀត គ្រោងបិទចោល ក្រោយ រងបណ្តឹង
ស្ថាប័ន FTC សហរដ្ឋអាមេរិកនិងរដ្ឋ Nevada កំពុងធ្វើចំណាត់ការ ព្យាយាមបិទចោលនូវគេហទំព័រអាសអាភាស MyEx.com ដែលជាគេហទំព័របើក ឲ្យមានការបង្ហោះរូបភាពឬព័ត៌មានពីបុគ្គលណាម្នាក់ ដោយសេរីនិងគ្មាន ការអនុញ្ញាតពីម្ចាស់ដើម។ យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅតុលាការកាលពីថ្ងៃអង្គារ ចំនួនជនរងគ្រោះកើនឡើងដល់ ១២ ៦២០ ករណីគិតត្រឹមខែធ្នូក្នុងឆ្នាំ ២០១៧ ដោយភាគច្រើនត្រូវគេលួចបង្ហោះរូបនិងសរសេរឈ្មោះពេញនៃម្ចាស់រូបនោះ។ ក្រៅពីនោះក៏មានការបង្ហើបទាក់ទងនឹងអាសយដ្ឋាន, ឈ្មោះគណនីបណ្តាញសង្គម ដែលចាត់ទុកជាអំពើយាយីដល់ជងរងគ្រោះយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះគេហទំព័រខុសច្បាប់មួយនេះ ក៏បើកសិទ្ធិឲ្យម្ចាស់រូបអាចស្នើក្នុងការលុបចោលនូវទិន្នន័យចេញបាន ប៉ុន្តែទាមទារប្រាក់ជាថ្នូរចន្លោះពី ៤៩៩...