សេដ្ឋកិច្ច​ និង អចលនទ្រព្យ

អស្ចារ្យមែន កាក់១ផោន ដ៏កម្រមួយ អាចដាក់លក់វិញ ក្នុងតម្លៃរហូតទៅដល់ ១ លានផោន

បរទេស៖ ព័ត៌មានដ៏គួរឲ្យចាប៉អារម្មណ៍មួយ កាលពីដើមសប្តាហ៍កន្លងមក បានកាក់ដ៏កម្រមួយ និង មានរូបសញ្ញានៃសេ្តច Edward VIII គឺត្រូវបានគេដាក់លក់បាន រហូតទៅដល់ក្នុងតម្លៃ ១ លានផោនឬប្រមាណជា ១,៣១ លានដុល្លារ ។ ក្រុមហ៊ុន Royal Mint បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានជួយសម្រួលដល់ការលក់កាក់ ដ៏កម្រដែលត្រូវបានគេជឿជាក់ថា បានចុះឈ្មោះដំបូងតាំងតែពីឆ្នាំ ១៩៣៧ ហើយមិនដែលត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាសាធារណៈឡើយទោះបីជាយ៉ាងណាក្តី។

ព្រះអង្គ Edward VIII ដែលជាឪពុកមារបស់ម្ចាស់ក្សត្រី បានដាក់រាជ្យនៅខែធ្នូកាលពីឆ្នាំ ១៩៣៦ ដើម្បីរៀបការជាមួយស្ត្រី ជនជាតិអាមេរិកឈ្មោះ Wallis Simpson ដែលនេះគឺជាមូលហេតុ ដែលកាក់មានរូបព្រះអង្គម្ចាស់អង្គនេះ គឺមិនត្រូវដែលបានផលិតបន្ថែមទៀតឡើយ ។

Royal Mint គឺជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការ ផលិតកាក់ដែលមានរូបព្រះភ័ក្ត្ររបស់ស្តេច Edward VIII អង្គនេះកាលពី ខែមករាឆ្នាំ ១៩៣៧តែកាក់នោះត្រូវបានផលិតឡើង ក្នុងនាមជាកាក់គំរូប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top