បច្ចេកវិទ្យា
								Facebook បិទគណនីក្លែងក្លាយ៥,៤ ពាន់លានរហូតមកដល់ពេលនេះច្រើនជាងឆ្នាំ២០១៨
								អាមេរិក៖ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានបិទគណនីក្លែងក្លាយចំនួន៥,៤ ពាន់លានគណនីនៅលើវេទិកាធំរបស់ខ្លួនរហូតមកដល់ពេលនេះ ខណៈគណនីចំនួន២ពាន់លានច្រើនជាងចំនួនដែលត្រូវបានលុបចោលនៅក្នុងឆ្នាំ២០១៨នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងរបាយការណ៍តម្លាភាពចុងក្រោយរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាស្តីពីការដកមាតិកាគ្រោះថ្នាក់ចេញពីគេហទំព័ររបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏បានទាញការនិយាយស្អប់ខ្ពើមចំនួន ១១,៤ លាន និង ១១,៦ លានបំណែកដើម្បីកេងប្រវ័ញ្ចលើកុមារត្រូវបានដកហូតក្នុងរយៈពេលតែ ៣ ខែចុងក្រោយនេះ។ អ្នកជំនាញអ្នកវិភាគ និងអ្នកឃ្លាំមើលតាមអ៊ីនធើណេតកំពុងរៀបចំសម្រាប់រលកយក្សស៊ូណាមិនៃមាតិកាក្លែងក្លាយ និងបំភាន់ដើម្បីធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមលិចលង់ ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ជិតមកដល់ហើយ និង Facebook...