សិល្បៈ និង កម្សាន្ត

មហាសេដ្ឋី ជនជាតិ ជប៉ុន Maezawa ស្វែងរកមិត្តស្រី ដើម្បីធ្វើដំណើរ កម្សាន្តជាមួយ SpaceX

តូក្យូ៖មហាសេដ្ឋីជនជាតិ ជប៉ុនលោក Yusaku Maezawa ស្វែងរកមិត្តស្រីដើម្បីចូលរួម ជាមួយលោកក្នុងការ ធ្វើដំណើរជុំវិញព្រះច័ន្ទ នឹងក្លាយជាកម្មវត្ថុនៃកម្មវិធី ឯកសារថ្មីដែលជា ការទាក់ទាញ ចំណាប់អារម្មណ៍ថ្មីបំផុតរបស់ សហគ្រិនមួយរូប នេះយោងតាមការ ចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

លោក Maezawa បានលក់ក្រុមហ៊ុន លក់រាយតាមអ៊ីនធើណេត របស់លោក ឈ្មោះ Zozo Incឲ្យទៅក្រុមហ៊ុន SoftBank Group Corp កំពុងតែស្វែងរកនារីនៅលីវដែលមាន អាយុលើសពី ២០ឆ្នាំ ដើម្បីបង្ហាញនៅលើ សេវាកម្មចាក់ផ្សាយ AbemaTV ។

លោក Maezawa អាយុ ៤៤ ឆ្នាំបានសរសេរនៅលើ គេហទំព័រសម្រាប់បេក្ខជនថា “ នៅពេលអារម្មណ៍ឯកោ និងភាពទទេចាប់ ផ្តើមធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល បន្តិចម្តងៗ មានរឿងមួយដែលខ្ញុំគិតអំពីគឺបន្ត ស្រឡាញ់ស្ត្រីម្នាក់” ។ Maezawa បន្តថា “ ខ្ញុំចង់ស្វែងរកដៃគូជីវិត” ជាមួយដៃគូអនាគត របស់ខ្ញុំ ខ្ញុំចង់ស្រែករ កក្តីស្រឡាញ់ និងសន្តិភាពពិភពលោក របស់យើងពី ទីខាងក្រៅ នឹងត្រូវហោះហើរជុំវិញ ព្រះច័ន្ទនៅឆ្នាំ ២០២៣ ក្នុងនាមជាអ្នកដំណើរ ឯកជនដំបូងគេ SpaceX របស់ Elon Musk ។

លោក Maezawa ដែលទើបបែកបាក់ពី មិត្តស្រីតារា សម្តែងស្រី Ayame Goriki អាយុ ២៧ ឆ្នាំបាននិយាយថា លោកគ្រោងនឹង យកសិល្បករជើងហោះហើរ ដើម្បីបំផុសស្នាដៃ ដោយផ្អែកលើបទពិសោធ នៅក្នុងគម្រោង មួយ លោកបាន ដាក់ឈ្មោះថា Moon ៕

Most Popular

To Top