កីឡា
ទីក្រុងតូក្យូ បង្ហាញកន្លែងប្រកួតកីឡាកាយសម្ព័ន្ធ នៃកីឡាអូឡាំពិកឆ្នាំ ២០២០ ធ្វើពីឈើ១០០%
តូក្យូ៖អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០បានបង្ហាញនូវកន្លែងប្រកួតកីឡាកាយសម្ព័ន្ធដែលត្រូវបានចំណាយទឹកប្រាក់អស់ ២០,៥ ពាន់លានយ៉េនបង្កើតឡើងដោយផ្ទាល់ ព្រមទាំងបំផុសគំនិតដោយស្ថាបត្យកម្មជប៉ុន និងប្រើប្រាស់ឈើនាំយកមកនៅជុំវិញប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មជ្ឈមណ្ឌលកាយសម្ព័ន្ធ Ariake Gymnastics នាពេលអនាគតស្ថិតនៅកណ្តាលទីក្រុងតូក្យូដែលប្រើប្រាស់ឈើចំនួន២,៣០០ ម៉ែត្រគូប ហើយត្រូវបានបម្រុងទុកដើម្បីប្រើបច្ចេកទេសសាងសង់បែបបុរាណបានព្យាករណ៍ពីការប្រើប្រាស់វត្ថុធាតុដើមទំនើប។ រចនាសម្ព័ននេះមានដំបូលស្រោបដោយថ្នមៗដោយជញ្ជាំងខាងក្រៅត្រូវបានសាងសង់ពីឈើតាត្រៅប្រវែង។ កំណាត់ទ្រទ្រង់ធ្វើឲ្យអគារមើលពីចម្ងាយហាក់ដូចជាស្ថិតនៅលើអាកាស។ អ្នករៀបចំកម្មវិធីបាននិយាយថា មជ្ឈមណ្ឌលកាយសម្ព័ន្ធ Ariake Gymnastics មើលទៅដូចជា “ចានឈើអណ្តែតនៅតំបន់ឆកសមុទ្រ”។ អ្នករៀបចំកម្មវិធីបានបន្តថា...